Meets with Pharmaceutical Students who received full and Partial Travel grant to do poster presentations in 9th AASP Conference at Ajou University, Republic of South Korea
[English Below] នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ លោកបណ្ឌិតឱសថសាស្រ្តឯកទេស ជា ស៊ីន ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានជួបពិភាក្សាជាមួយ និស្សិតពីឆ្នាំទី២ដល់ទីឆ្នាំទី៥ ចំនួន២៩ នាក់ ដែលបានទទួលប្រាក់ឧបត្ថម្ភធ្វើដំណើរ និងចូលរួមសន្និសីទ ពីសមាគមសាលាឱសថសាស្រ្តអាស៊ី ទៅចូលរួមធ្វើបទបង្ហាញការស្រាវជ្រាវ នៅក្នុងសន្និសីទសមាគមសាលាឱសថសាស្រ្តអាស៊ីលើកទី៩ នៅសាកលវិទ្យាល័យអាជូ ស្ថិតនៅទីក្រុងស៊ូវ៉ុន សាធារណៈរដ្ឋកូរ៉េ ពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែកក្កដា ឆ្នាំ២០១៩។ កិច្ចពិភាក្សាបានផ្តោតទៅលើការត្រៀមខ្លួនដើម្បីទៅចូលរួម ធ្វើបទបង្ហាញការស្រាវជ្រាវ នៅក្នុងសន្និសីទសមាគមសាលាឱសថសាស្រ្តអាស៊ីលើកទី៩។ ឆ្លៀតក្នុងឱកាសនោះដែរ លោកព្រឹទ្ធបុរស ក៏បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់និស្សិតទាំងអស់ បុគ្គលិក…