NEW ACADEMIC YEAR ORIENTATION FOR YEAR 4 & 5 PHARMACEUTICAL STUDENTS

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ មហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានរៀបចំវគ្គតម្រង់ទិសសម្រាប់និស្សិតឱសថសាស្រ្តឆ្នាំទី៤ និងទី៥។

កម្មវិធីនេះត្រូវបានចូលរួមដោយលោកបណ្ឌិតឱសថសាស្រ្តឯកទេស ជា ស៊ីន ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត លោកស្រីបណ្ឌិត MARIA R. TUCKER ប្រធានផ្នែកកិច្ចការនិស្សិត និងភាពជាដៃគូ លោកស្រី រៀន សំរិទ្ធធីតា ប្រធានផ្នែកការិយាល័យសិក្សា ព្រមទាំងសាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតឱសថសាស្រ្តឆ្នាំទី៤ និងទី៥ចំនួន១២០នាក់។ វាគ្មិនទាំងអស់បានចែករំលែកអំពី កម្មវិធីសិក្សានៃថ្នាក់បរិញ្ញាបត្រឱសថសាស្រ្ត ការអនុវត្តន៍ក្នុងមន្ទីរពិសោធន៍ ការចុះកម្មសិក្សា និងទស្សនកិច្ចសិក្សាក្នុង និងក្រៅប្រទេស ការរៀបចំធ្វើផែនការសិក្សាដើម្បីទទួលបាននូវលទ្ធផលរំពឹងទុកក្រោយពេលសិក្សាចប់នាឆ្នាំសិក្សាថ្មីនេះ និងនៅពេលបញ្ចប់កម្មវិធីសិក្សាឱសថសាស្រ្តទាំងមូល សកម្មភាពនានាក្រៅពីកម្មវិធីសិក្សា គោលនយោបាយនានារបស់សាកលវិទ្យាល័យពុទ្ធិសាស្រ្ត ការចែករំលែកបទពិសោធន៍ក្នុងការសិក្សា និងអាជីពការងារដោយសាស្រ្តាចារ្យ បុគ្គលិកផ្នែកឱសថសាស្រ្ត និងនិស្សិតពូកែ ព្រមទាំងមានការចែកវិញ្ញាបនបត្រនិស្សិតពូកែ ជូនដល់និស្សិតឱសថសាស្រ្តផងដែរ។