Quality of Laboratory Testing workshop conducted at UP

នៅថ្ងៃទី១៨ និងទី១៩ ខែកក្កដា ឆ្នាំ២០១៩ នេះ សមាគមអភិវឌ្ឍមន្ទីរពិសោធន៍វេជ្ជសាស្ត្រ (សអមវ) សហការជាមួយក្រុមហ៊ុន Roche Diagnostics Ltd នៃប្រទេសថៃបានប្រារព្វរៀបចំសិក្ខាសាលាចំនួនពីរថ្ងៃក្រោមប្រធានបទ កម្មវិធីប្រព័ន្ធគ្របគ្រងគុណភាពកម្រិតខ្ពស់ Roche នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ សិក្ខាសាលានេះបានរៀបចំឡើងក្នុងគោលបំណងធំៗចំនួនពីរគឺ បង្កើនចំណេះដឹងក្នុងការអនុវត្ត និងគ្របគ្រងគុណភាពនៅក្នុងមន្ទីរពិសោធន៍ និងដំណើរការនូវកម្មវិធីប្រព័ន្ធគ្របគ្រងគុណភាពដោយអនុលោមទៅតាមការអនុវត្តនៅក្នុងមន្ទីរពិសោធន៍ឲ្យបានល្អ (good laboratory practices)។ វាគ្មិនដែលបានមកធ្វើបទបង្ហាញក្នុងសិក្ខាសាលានេះត្រូវបានអញ្ជើញមកពីព្រះរាជាណាចក្រថៃ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង N health Cambodia ។ សិក្ខាកាមដែលចូលរួមមានសមាសភាពជាអ្នកគ្របគ្រង ឬប្រធានផ្នែកមន្ទីរពិសោធន៍ មន្រ្តី ឬបុគ្គលិកផ្នែកគុណភាពមន្ទីរពិសោធន៍ និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍បម្រើការផ្នែកគុណភាពមន្ទីរពិសោធន៍ត្រូវបានអញ្ជើញមកពីបណ្តាខេត្តនានានៅទូទាំងប្រទេស ។ ឆ្លៀតក្នុងឱកាសនេះ សមាគមអភិវឌ្ឍមន្ទីរពិសោធន៍វេជ្ជសាស្ត្រ (សអមវ) និងក្រុមហ៊ុន Roche Diagnostics Ltd បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោកសាស្ត្រាចារ្យ អ៊ាន ហ្វីនលេ សាកលវិទ្យាធិការ និងអនុអធិការបតី នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងលោក អ៊ុក សុខសិរីវឌ្ឍនៈ ប្រធានដេប៉ាតឺម៉ង់វិទ្យាសាស្ត្រមន្ទីរពិសោធន៍ ដើម្បីពិភាក្សាការងារ ការផ្លាស់ប្តូរយោបល់ និងការសាងទំនាក់ទំនងសម្រាប់ថ្ងៃអនាគត ។


On July 18 and 19 the Association for Medical Laboratory Development (AMLD), in cooperation with Roche Diagnostics Ltd (Thailand) conducted a 2-day Roche Quality Days workshop at the University of Puthisastra (UP) in a topic of the Roche Advance Quality Control System Program. There were two main objectives of this advance workshop. Firstly, to empower the knowledge of quality control and performance in the laboratory. Secondly, to implement quality control program according to good laboratory practices. The speakers were from Thailand, Institute Pasteur in Cambodia, and N health Cambodia. The target participants invited to join this workshop were Lab Manager /Lab director, Quality Manager/officer, and Lab Technician/QC from across the country. Taking this opportunity, AMDL and Roche Company also met with Professor Ian Findlay, UP President and Vice-Chancellor, and Ouk Soksereivotanak, Director of Laboratory Sciences, to exchange ideas and build collaboration for the future.

Photo Album