4th Health Community Project conducted by the Department of Laboratory Sciences

កាលពីថ្ងៃព្រហស្បតិ៍ ១០រោច ដល់ ថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រមន្ទីរពិសោធន៍ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានរៀបចំកម្មវិធី “សុខភាពសហគមន៍ខ្ញុំ លើកទី៤” ក្រោមប្រធានបទ “និស្សិតបច្ចេកទេសមន្ទីរពិសោធន៍ និងសុខភាពព្រះសង្ឃ” ដែលប្រព្រឹត្តិទៅនៅសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ ស្ថិតក្នុងភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ កម្មវិធីនេះធ្វើឡើង ដើម្បីផ្តល់ឱកាសឲ្យនិស្សិតបច្ចេកទេសមន្ទីរពិសោធន៍ចូលរួមធ្វើការងារសង្គម ដូចជា ពិនិត្យសុខភាពប្រជាជននៅតាមសហគមន៍ សប្បុរសធម៌ ធ្វើការងារជាក្រុម បង្កើនចំណេះដឹង និងអាកប្បកិរិយា។ កម្មវិធីនេះប្រព្រឹត្តិទៅបានដោយមានការចូលរួមពីនិស្សិតបច្ចេកទេសមន្ទីរពិសោធន៍ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងមានការសហការឧបត្ថម្ភនានាដូចជា ក្រុមហ៊ុន KUANG HSIEN ក្រុមហ៊ុន Pocari Sweat Cambodia និងមន្ទីរពិសោធន៍វេជ្ជសាស្ត្រសាមគ្គី។


From November 21st to 23rd, 2019 the Department of Laboratory Sciences, University of Puthisastra conducted their 4th Health Community Project on topic” Medical Laboratory student and Buddhist monk’s health” located in Prasat Neang Khmao Buddhist Primary School and Monastery, Char Village, Roveang Commune, Somrong District, Takeo Province. This project created activities for medical laboratory students to provide them the opportunity to work in society such as a medical laboratory health community, charity events, team work, applying their knowledge and attitude. This project was created by Medical Laboratory students and sponsored by the University of Puthisastra, KUANG HSIEN Medical Instrument Co., Ltd., Pocari Sweat Cambodia, and Samaki Medical Laboratory.

Photo Album