Dr. SOEURN Visal
កាលពី ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៦ និស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានចេញដំណើរទៅសាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ដើម្បីចុះកម្មសិក្សារយៈពេល ២ សប្តាហ៍។
គួរបញ្ជាក់ផងដែរថា មុនពេលធ្វើការចេញដំណើរ គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏បានរៀបចំនូវពិធីសំណេះសំណាលជាមួយនឹងក្រុមនិស្សិតដែលត្រូវចេញដំណើរចុះកម្មសិក្សានៅប្រទេសថៃទាំងអស់គ្នា។
នៅក្នុងពិធីនេះ សាស្ត្រាចារ្យក៏ដូចជាគណៈគ្រប់គ្រងទាំងអស់ បានផ្តាំផ្ញើរ ណែនាំ ក៏ដូចជាលើកទឹកចិត្តទៅដល់ប្អូនៗនិស្សិតទាំងអស់ឲ្យខិតខំរៀនសូត្រទទួលយកនូវចំណេះដឹងថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងនិស្សិតនៅទីនោះ ក៏ដូចជាប្រកាន់ខ្ជាប់នូវអកប្បកិរិយាល្អជាដើម។
ទន្ទឹមនឹងនេះផងដែរ គណៈគ្រប់គ្រងនិង សាស្ត្រាចារ្យទាំងអស់ ក៏បានសម្តែងនូវសេចក្តីសោមន្សរីករាយក៏ដូចជាធ្វើការកោតសរសើរទៅដល់ប្អូនទាំងអស់ដែលបានខិតខំរៀនសូត្រ ក៏ដូចជាបានប្រព្រឹត្តិខ្លួនក្លាយជា កូនល្អ មិត្តល្អ និង សិស្សល្អផងដែរ។
ឆ្លៀតនៅក្នុងឱកាសនោះ ពួកគាត់ក៏បានជូនពរទៅដល់ក្រុមប្អូនៗនិស្សិតទាំងអស់ធ្វើដំណើរប្រកបដោយសុវត្ថិភាព ក៏ដូចជានឹងពាំនាំមកនូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗសម្រាប់យកមកពង្រឹងខ្លួនឯងឲ្យកាន់តែប្រសើរ ក៏ដូចជាធ្វើការចែករំលែកទៅដល់សិស្សប្អូនជំនាន់ក្រោយៗ និង ចូលរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជាផងដែរ។
កម្រងរូបភាព