Dr. SOEURN Visal
នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានជួបសំណេះសំណាលជាមួយក្រុមទន្តបណ្ឌិត និងនិស្សិតទន្តសាស្ត្រ នៃសាកលវិទ្យាល័យ Hiroshimaប្រទេស ជប៉ុន ។
ក្នុងជំនួបនេះ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានពិពណ៌នាអំពីសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងបានបង្ហាញពីចំណាប់អារម្មណ៏ក្នុងការចូលរួមគម្រោងពិនិត្យសុខភាពជូនប្រជាជនកម្ពុជា ជាមួយក្រុមទន្តបណ្ឌិត និងនិស្សិតទន្តសាស្ត្រ នៃសាកលវិទ្យាល័យ Hiroshima នៅឆ្នាំក្រោយៗ ផងដែរ ។
ជាទីបញ្ចប់ ភាគីទាំងពីរ សង្ឃឹមថានិស្សិតទន្តសាស្ត្រ នៃសាកលវិទ្យាល័យទាំងពីរ នឹងចូលរួមគម្រោងពិនិត្រសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋកម្ពុជា ជាមួយគ្នា ។ បន្ទាប់ពីការប្រជុំ ក្រុមទន្តបណ្ឌិត និងនិស្សិតទន្តសាស្ត្រ នៃសាកលវិទ្យាល័យ Hiroshima ក៏បានទស្សនកិច្ចសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ផងដែរ ។
កម្រងរូបភាព