ការពិសាបាយសាមគ្គីជាមួយនឹងបុគ្គលិកផ្នែកអនាម័យ សន្តិសុខ និង ថែទាំ

ថ្ងៃនេះ លោក គិត ច័ន្ទគ្រឹស្នា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានជួបពិសាបាយសាមគ្គីជាមួយបុគ្គលិកផ្នែកអនាម័យ ផ្នែកសន្តិសុខ និងផ្នែកជាងថែទាំរបស់សាកលវិទ្យាល័យ នៅភោជនីយដ្ឋានទន្លេបាសាក់II ។ លោកសាកលវិទ្យាធិការ បានស្វែងយល់ពីការងារ និងការរស់នៅរបស់ពួកគាត់ និងបានលើកទឹកចិត្តពួកគាត់ឱ្យខិតខំតស៊ូក្នុងជីវិត និងអភិវឌ្ឍខ្លួនបន្ថែមទៀត។

កម្រងរូបភាព