English Class
English Language Bridging program (ELBP) will start the new term on 27th June 2016. 30% discount for UP students 10% discount for Non-UP students Hurry up guys! Grasp this opportunity…
English Language Bridging program (ELBP) will start the new term on 27th June 2016. 30% discount for UP students 10% discount for Non-UP students Hurry up guys! Grasp this opportunity…
នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងសហគ្រាសផលិតឱសថអឺហ្វាក់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ក្នុងគោលបំណងដើម្បីពង្រឹងគុណភាពក្នុងការបណ្តុះបណ្តាលវិស័យសុខាភិបាលផ្នែកឱសថសាស្រ្ត តាមរយៈការបញ្ជូននិងការទទួលនិស្សិតផ្នែកឱសថសាស្រ្តឱ្យចុះកម្មសិក្សា ឫធ្វើទស្សនកិច្ចសិក្សានៅសហគ្រាសផលិតឱសថអឺហ្វាក់។ ក្នុងកម្មវិធីថ្ងៃនោះដែរ គណៈគ្រប់គ្រងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងគណៈគ្រប់គ្រងសហគ្រាសផលិតឱសថអឺហ្វាក់ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក ព្រមទាំងបានធ្វើទស្សនកិច្ចជុំវិញបរិវេណសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ជាចុងក្រោយ លោកអគ្គនាយកសហគ្រាសផលិតឱសថអឺហ្វាក់បានធ្វើការវាយតម្លៃខ្ពស់លើការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យពុទ្ធិសាស្រ្តក្នុងរយៈដ៏ខ្លី។ កម្រងរូបភាព
On 06 June 2014, the University of Puthisastra inaugurated dental simulation lab under great honor of H.E Thir Kruy, Secretary of State at the Ministry of Health, and Mr. Sok…
នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នេះ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ និង នគរបាលស្រុកកោះធំ បានរៀបចំ កម្មវិធីគាំពារសុខភាពសហគមន៍ UP នៅស្រុកកោះធំ ខេត្តកណ្តាល ដោយមានការសហការឧបត្ថម្ភដោយ សហគ្រាសផលិតឱសថ អឺហ្វាក់ និងក្រុមហ៊ុនខលហ្គេត។ នេះជាលើកទី២ ដែលកម្មវិធីគាំពារសុខភាពសហគមន៍ UP ត្រូវបានរៀបចំឡើង ដោយលើកទី១ កម្មវិធីគាំពារសុខភាពសហគមន៍ UP បានចុះទៅធ្វើការ អប់រំ ព្យាបាល និង ពិនិត្យជំងឺ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកទ្រាំង ខេត្តតាកែវ…
On 18-23 May 2016, students at University of Puthisastra with students from National University of Singapore and doctors from Singapore provided free health checkup to people in Pursat province. Noticeably,…
សាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ បានប្រារព្ធ «ទិវានិស្សិតវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យពុទ្ធិសាស្ត្រ» ដោយមានការសហការ ឧបត្ថម្ភដោយបណ្តាក្រុមហ៊ុន សហគ្រាស មន្ទីរពេទ្យ និងអង្គការនានា ដែលនេះជាលើកទីមួយ ដែលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានផ្តួចផ្តើមឱ្យមាននូវទិវានិស្សិតនេះឡើង។ នៅក្នុងពិធីប្រកាសបើក «ទិវានិស្សិតវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យពុទ្ធិសាស្ត្រ» នេះក៏មានការអញ្ជើញចូលរួមជា អធិបតីពីសំណាក់ លោក គិត ច័ន្ទគ្រឹស្នា សាកលេវិទ្យាធិការ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ គណៈគ្រប់គ្រង លោក-លោកស្រីតំណាងក្រុមហ៊ុន សហគ្រាស មន្ទីរពេទ្យ…
នៅថ្ងៃទី១៧ និងទី ១៨ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ ក្រុមការងាររបស់ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលមានការចូលរួមពី ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រួមជាមួយក្រុមអ្នកពត៌មានវិទ្យា បានចុះធ្វើបទបង្ហាញស្តីពី “អត្ថប្រយោជន៍នៃ ការប្រើប្រាស់បច្ចេកវិទ្យាពត៌មានវិទ្យា ក្នុងការបង្រៀននិងការសិក្សា” ជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅ វិទ្យាល័យ ហ៊ុន សែន ស្គន់ និង វិទ្យាល័យ ព្រះសីហនុ ក្នុងខេត្ត កំពង់ចាម។ បទបង្ហាញនេះគឺជាជំហានមួយ ដែលអាចឲ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សដែលមានឧបករណ៍ទំនើប…
នាព្រឹកថ្ងៃសៅរ៍ទី២១ខែឧសភាឆ្នាំ២០១៦ក្រោមការសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា, សាកលវិទ្យាល័យពុទ្ធិសាស្រ្ត, សាកលវិទ្យាល័យអាជូប្រទេសកូរ៉េ (Ajou University) និងទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) បានរៀបចំពិធីបើក“កម្មវិធីអភិវឌ្ឍអាជីវកម្មសាកល” នៅឯសាកលវិទ្យាល័យពុទ្ធិសាស្រ្តដែលមានការចូលរួមជាកិត្តិយសពីលោកជំទាវដាំដារីនីអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, Dr. R. Anbin Ezhilan សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការអន្តរជាតិនិងស្រាវជ្រាវនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត, លោក Kim Dong Jun អគ្គនាយករងភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA)។ “កម្មវិធីអភិវឌ្ឍអាជីវកម្មសាកល” ជាកម្មវិធីផ្គូផ្គងអាជីវកម្មរវាងបេក្ខភាពចូលរួមជាមួយអ្នកវិនិយោគក្នុងគោលបំណងបណ្តុះបណ្តាលសហគ្រិនវ័យក្មេងនិងពង្រឹងសហគ្រិនភាពប្រទេសកម្ពុជា។កម្មវិធីនេះមានរយៈពេល៦ខែដែលបានផ្តល់ឱកាសឲ្យបេក្ខជនបានសិក្សារៀនសូត្រពីមុខវិជ្ជាជំនាញពីអ្នកជំនាញ, ទទួលបានបទពិសោធន៍ក្នុងការធ្វើអាជីវកម្មពីសហគ្រិនជោគជ័យនិងផ្តល់ឱកាសឲ្យពួកគេបង្ហាញនូវគំរូអាជីវកម្មទៅកាន់អ្នកវិនិយោគខ្មែរនិងអន្តរជាតិ។ កម្មវិធីនេះមានបេក្ខភាពចំនួន២០ក្រុមដែល10 ក្រុមជានិស្សិតនៃសាធារណរដ្ឋកូរ៉េនិង10ក្រុមជានិស្សិតកម្ពុជា។គួរបញ្ជាក់ផងដែរថាកម្មវិធីនេះនឹងបញ្ចប់នៅខែកញ្ញាឆ្នាំ២០១៦ខាងមុខនេះដែលនៅវគ្គបញ្ចប់នៃកម្មវិធីគឺជាការផ្គូផ្គងនៃគំរូអាជីវកម្មរបស់បេក្ខភាពនីមួយៗទៅនឹងអ្នកវិនិយោគខ្មែរនិងអន្តរជាតិ។ កម្រងរូបភាព