News & Events

ការដាក់ស្តង់នៅ វិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា

កាលពីថ្ងៃទី ១៨​ ដល់ ១៩ ខែមីនា ឆ្នាំ ២០១៦ ក្រុមការងារនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានចុះទៅដាក់ស្តង់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានៅក្នុងកម្មវិធី INNOTECH festival។​ នៅក្នុងឱកាសនោះផងដែរ ក៏មានការចូលរួមអំពីសំណាក់សាស្ត្រាចារ្យ សិស្សនិស្សិត ជាច្រើនកុះករមកសាកសួរនូវពត៌មានផ្សេងៗដូចជា៖ ពត៌មានសិក្សាដែលទាក៉ទងទៅនឹងមហាវិទ្យាល័យនីមួយៗ កម្មវិធីបរិញ្ញាបត្រ អនុបណ្ឌិត លក្ខខណ្ឌចូលរៀន និង ពេលវេលានៃការសិក្សាជាដើម។ តាមរយៈការដាក់ស្តង់អស់រយៈពេលទាំងពីរថ្ងៃនេះមក គេសង្កេតឃើញថា បណ្តាសិស្សានុសិស្ស និង និស្សិតទាំងអស់ពិតជាមានចំណាប់អារម្មណ៍នឹងកម្មវិធីសិក្សានៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ខ្លាំងណាស់។ កម្រងរូបភាព

ពិធីសំណេះសំណាល ជាមួយនិស្សិតដែលចុះកម្មសិក្សានៅប្រទេសថៃ

កាលពី ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៦ និស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានចេញដំណើរទៅសាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ដើម្បីចុះកម្មសិក្សារយៈពេល ២ សប្តាហ៍។ គួរបញ្ជាក់ផងដែរថា មុនពេលធ្វើការចេញដំណើរ គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏បានរៀបចំនូវពិធីសំណេះសំណាលជាមួយនឹងក្រុមនិស្សិតដែលត្រូវចេញដំណើរចុះកម្មសិក្សានៅប្រទេសថៃទាំងអស់គ្នា។ នៅក្នុងពិធីនេះ សាស្ត្រាចារ្យក៏ដូចជាគណៈគ្រប់គ្រងទាំងអស់ បានផ្តាំផ្ញើរ ណែនាំ ក៏ដូចជាលើកទឹកចិត្តទៅដល់ប្អូនៗនិស្សិតទាំងអស់ឲ្យខិតខំរៀនសូត្រទទួលយកនូវចំណេះដឹងថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងនិស្សិតនៅទីនោះ ក៏ដូចជាប្រកាន់ខ្ជាប់នូវអកប្បកិរិយាល្អជាដើម។ ទន្ទឹមនឹងនេះផងដែរ គណៈគ្រប់គ្រងនិង…

ពិធីសំណេះសំណាលជាមួយនឹងនាយកប្រតិបត្តិ នៃអង្គការ Engineering World Health(EWH)

នារសៀលថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៦សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រលោកគិតច័ន្ទគ្រឹស្នាបានជួបសំណេះសំណាលជាមួយនាយកប្រតិបត្តិនៃអង្គការEngineering World Health(EWH)ប្រទេសអូស្ត្រាលីលោកស្រីបណ្ឌិតLeslie J. Calman។ នៅក្នុងជំនួបនេះលោកស្រីបណ្ឌិតនាយកប្រតិបត្តិនៃអង្គការEWH បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាកលវិទ្យាធិការនិងគណ:គ្រប់គ្រងនៃសាកលវិទ្យាល័យដែលបានសហការនិងធ្វើការសម្របសម្រួលដល់ក្រុមនិស្សិតផ្នែកវិស្វកម្មបរិក្ខារជីវវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី មកចុះកម្មសិក្សា នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងមន្ទីរពេទ្យបង្អែកនានានៅកម្ពុជា។ ក្រុមនិស្សិតអូស្ត្រាលីមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងជាមួយនឹងការសិក្សាភាសាខ្មែរនិងការចូលរួមសកម្មភាពនានារបស់សាកលវិទ្យាល័យពុទិ្ធសាស្ត្រជាពិសេសបានទទួលនូវបទពិសោធន៏ជាក់ស្តែងក្នុងការអនុវត្តន៏នៅតាមមន្ទីរពេទ្យនានា។ ទន្ទឹមនឹងនេះផងដែរលោកសាកលវិទ្យាធិការក៏បានថ្លែងអំណរគុណដល់លោកស្រីបណ្ឌិតនិងអង្គការEWH ដែលបានគាំទ្រយ៉ាងខ្លាំងផ្នែកបច្ចេកទេសលើការបណ្តុះបណ្តាលកម្មវិធីBMET (Biomedical Equipment Technology) នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ ភាគីទាំងពីរសង្ឃឹមថាកម្មវិធីកម្មសិក្សានេះនឹងបន្តមាននៅឆ្នាំខាងមុខទៀតនិងប្តេជ្ញាបន្តពង្រឹងនិងពង្រីក នូវកិច្ចសហប្រតិបត្តិការទ្វេរភាគីប្រកបដោយប្រសិទ្ធភាព។ កម្រងរូបភាព

ការជូនដំណើរនិស្សិតចុះកម្មសិក្សាទៅក្រៅប្រទេស

នៅថ្ងៃទី០៤ខែមីនាឆ្នាំ២០១៦និស្សិតផ្នែកវេជ្ជសាស្រ្តនិងទន្តសាស្រ្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្តបានចេញដំណើរទៅសាកលវិទ្យាល័យKhon Kaen ប្រទេសថៃដើម្បីចុះកម្មសិក្សារយៈពេល២ទៅ៣សប្តាហ៍។ តាំងនាមឲ្យសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត សូមជូនពរឲ្យនិស្សិតទាំងអស់ធ្វើដំណើរទាំងទៅទាំងមកប្រកបដោយសុវត្ថិភាពនិងជោគជ័យក្នុងការចុះកម្មសិក្សាផងដែរ។ កម្រងរូបភាព

1 99 100 101 111