News and events

  • 0
  • 02
  • Sep
នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្រ្តបានចូលរួមរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុន CP & A Trading International អំពីការផ្តល់អាហារូបករណ៍កម្រិតឧត្តមសិក្សាចំនួន ៤០កន្លែង រយៈពេល ៤ឆ្នាំ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធីបតីពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក គិត ច័ន្ទគ្រឹស្នា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងលោក ជៀម ហេង អគ្គនាយក ក្រុមហ៊ុន CP & A Trading International ។ គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យពុទ្ធិសាស្ត្រតែងតែទទួលបានការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈការផ្តល់និស្សិតអាហារូបករណ៍របស់សហភាពសហព័ន្ធយុវជនកម្ពុជា ចូលមកសិក្សានៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រចាប់តាំងពីឆ្នាំសិក្សា២០១២ – ២០១៣មក។ កម្រងរូបភាព
  • 0
  • 16
  • Aug
ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានសហការជាមួយអង្គការ AUSTRALIAN HEALTH HUMANITARIAN AID (AHHA) របស់ប្រទេសអូស្ត្រាលី បានបើកការពិនិត្យនិងព្យាបាលជំងឺ មាត់-ធ្មេញ ដោយឥតគិតថ្លៃ ជូនកុមារកំព្រា ប្រជាជនក្រីក្រ នៅគ្លីនីកទន្តសាស្រ្តពុទ្ធិសាស្រ្ត ដែលមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ។ តាមរយះការសហការនេះ ការផ្តល់ការពិនិត្យនិងព្យាបាលជំងឺមាត់-ធ្មេញ នឹងប្រព្រឹត្តទៅចំនួន ២លើក ដោយលើកទីមួយ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ និងលើកទីពីរ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ដែលការពិនិត្យនិងព្យាបាលដោយក្រុមទន្តបណ្ឌិតស័្មគ្រចិត្តមកពីប្រទេសអូស្ត្រាលី និងសាកលវិទ្យាល័ពុទ្ធិសាស្ត្រ ចំនួន ៨នាក់ និងនិសិ្សតស្ម័គ្រចិត្តផ្នែកទន្តសាស្ត្រនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រជាជំនួយការចំនួន ៣៩នាក់ ។ យើងរំពឹងថានឹងអាចផ្តល់ការពិនិត្យនិងព្យាបាលជម្ងឺ មាត់-ធ្មេញ ជូនកុមារកំព្រា ប្រជាជនក្រីក្រ និងចាស់ជរាចំនួនប្រមាណ ៥០០នាក់ ។ លើសពីនេះទៀតសោត ក្រុមទន្តបណ្ឌិតអូស្ត្រាលី នឹងធ្វើសិក្ខាសាលាចែករម្លែកចំណេះដឹង និងបទពិសោធន៏ល្អៗក្នុងវិស័យទន្តសាស្ត្រ ជូនដល់និស្សិត អានព័ត៌មានបន្ថែម៖ ទន្តបណ្ឌិតស្ម័គ្រចិត្តអូស្ត្រាលី និងសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ជួយព្យាបាលជំងឺមាត់ធ្មេញ ជូនកុមារកំព្រា និងប្រជាជនក្រីក្រ កម្រងរូបភាព