News and events

  • 0
  • 25
  • Feb
នៅថ្ងៃទី០៩ និងទី ១០ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ ក្រុមការងាររបស់ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលមានការចូលរួមពី ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រួមជាមួយក្រុមអ្នកពត៌មានវិទ្យា បានចុះធ្វើបទបង្ហាញស្តីពី “អត្ថប្រយោជន៍នៃ ការប្រើប្រាស់បច្ចេកវិទ្យាពត៌មានវិទ្យា ក្នុងការបង្រៀននិងការសិក្សា” ជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅ វិទ្យាល័យ ទេពប្រណម្យ ស្រុកពញាឮ ខេត្តកណ្តាល និង វិទ្យាល័យ ព្រះបាទសុរាម្រឹត ក្នុងខេត្តកំពង់ឆ្នាំង។ បទបង្ហាញនេះគឺជាជំហានមួយ ដែលអាចឲ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានឧបករណ៍ទំនើប (Smart Phone, iPad, laptop,…..) នៅក្នុងដៃយល់កាន់តែច្បាស់ និងអាចទាញយកអត្ថប្រយោជន៍ពីឧបករណ៍ទំនើបទាំងនោះ មកប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ការបង្រៀន ការសិក្សា ឬការប្រើប្រាស់សំរាប់ការងារផ្ទាល់ខ្លួន បានយ៉ាងងាយស្រួល ។ បទបង្ហាញនេះផ្តោតសំខាន់ទៅលើ ការគ្រប់គ្រងទិន្នន័យ ឯកសារ ឲ្យមានប្រសិទ្ធភាពខ្ពស់ ការប្រើប្រាស់គេហទំព័រផ្សេងៗដែលមានប្រយោជន៍ដល់ការបង្រៀន និងការសិក្សា ៕ កម្រងរូបភាព
  • 0
  • 25
  • Feb
នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានជួបសំណេះសំណាលជាមួយក្រុមទន្តបណ្ឌិត និងនិស្សិតទន្តសាស្ត្រ នៃសាកលវិទ្យាល័យ Hiroshimaប្រទេស ជប៉ុន ។ ក្នុងជំនួបនេះ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានពិពណ៌នាអំពីសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងបានបង្ហាញពីចំណាប់អារម្មណ៏ក្នុងការចូលរួមគម្រោងពិនិត្យសុខភាពជូនប្រជាជនកម្ពុជា ជាមួយក្រុមទន្តបណ្ឌិត និងនិស្សិតទន្តសាស្ត្រ នៃសាកលវិទ្យាល័យ Hiroshima នៅឆ្នាំក្រោយៗ ផងដែរ ។ ជាទីបញ្ចប់ ភាគីទាំងពីរ សង្ឃឹមថានិស្សិតទន្តសាស្ត្រ នៃសាកលវិទ្យាល័យទាំងពីរ នឹងចូលរួមគម្រោងពិនិត្រសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋកម្ពុជា ជាមួយគ្នា ។ បន្ទាប់ពីការប្រជុំ ក្រុមទន្តបណ្ឌិត និងនិស្សិតទន្តសាស្ត្រ នៃសាកលវិទ្យាល័យ Hiroshima ក៏បានទស្សនកិច្ចសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ផងដែរ ។ កម្រងរូបភាព
  • 0
  • 25
  • Feb
នាព្រឹកថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០១៦ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានជួបសំណេះសំណាលជាមួយក្រុមនិស្សិតសាកលវិទ្យាល័យ Ajou សាធារណៈរដ្ឋ កូរ៉េ ដែលក្រុមនិស្សិតនឹងត្រូវធ្វើការផ្លាស់ប្តូរកម្មវិធីសិក្សា នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ រយៈពេល មួយ ឆមាស។ ក្នុងជំនួបនេះ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានធ្វើបទបង្ហាញអំពីសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងបានលើកទឹកចិត្តដល់ក្រុមនិស្សិត ក្នុងការរៀនសូត្រមុខវិជ្ជារបស់ខ្លួនអោយបានល្អ ។ ជាទីបញ្ចប់ ក្រុមនិស្សិតនៃសាកលវិទ្យាល័យ Ajou បានថ្លែងអំណរគុណសំរាប់ការទទួលរាក់ទាក់ ពីសំណាក់គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ។ បន្ទាប់ពីការប្រជុំ ក្រុមនិស្សិតនៃសាកលវិទ្យាល័យ Ajouក៏បានធ្វើទស្សនកិច្ចសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ផងដែរ ។ កម្រងរូបភាព