News and events

  • 0
  • 02
  • Oct
លោកបណ្ឌិតឱសថសា្រស្តឯកទេស ជា ស៊ីន ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានក្លាយជាសមាជិកសហព័ន្ធឱសថសាស្ត្រអន្តរជាតិ ដែលជាសហព័ន្ធឱសថសាស្ត្រដ៏ធំជាងគេបង្អស់នៅក្នុងពិភពលោកតាំងពីដើមឆ្នាំ២០១៦មកម្ល៉េះ។ ក្នុងនាមជាសមាជិកនៃសហព័ន្ធដ៏ធំនេះ លោកបានចូលរួមចំណែកដ៏ធំធេងនៅក្នុងការបង្កើត និងអនុម័តទស្សនវិស័យពិភពលោកស្តីពីការអប់រំ និងកំលាំងការងារផ្នែកឱសថសាស្ត្រ គោលដៅអភិវឌ្ឍន៍ កំលាំងការងារផ្នែកឱសថសាស្ត្រ និង សេចក្តីប្រកាស ណាន ជីង ស្តីពីការអប់រំផ្នែកឱសថសាស្រ្ត និងវិទ្យាសាស្រ្តឱសថ។ លើសពីនេះទៅទៀត លោកតែងតែនាំយកនូវបទពិសោធន៍ល្អៗ និងការអភិវឌ្ឍន៍ថ្មីៗ មកចែករំលែកដល់សាស្រ្តាចារ្យ និងបុគ្គលិកមហាវិទ្យាល័យ និងអភិវឌ្ឍផ្នែកឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធសាស្ត្រឲ្យរីកចម្រើនគួរឲ្យកត់សម្គាល់ និងលេចមុខមាត់ នៅក្នុងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ។
  • 0
  • 17
  • Sep
  • 0
  • 14
  • Sep
សកម្មភាពរបស់និស្សិតឱសថសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ចំនួន ២០នាក់ ដែលកំពុងចុះកម្មសិក្សានៅសាកលវិទ្យាល័យ ខន កែន ប្រទេសថៃ នាថ្ងៃដំបូង។ កម្មសិក្សានេះធ្វើឡើងពី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩។ ក្នុងនោះ និស្សិតឱសថសាស្រ្តចំនួន១៤នាក់នឹងធ្វើកម្មសិក្សានៅនៅផ្នែកឱសថសាស្រ្តគ្លីនិក និស្សិតឱសថសាស្រ្តចំនួន០៤នាក់នឹងធ្វើកម្មសិក្សានៅផ្នែកឱសថស្ថានសហគមន៍ និស្សិតឱសថសាស្រ្តចំនួន០១នាក់នឹងធ្វើកម្មសិក្សាផ្នែកបច្ចេកទេសផលិតឱសថ និងនិស្សិតឱសថសាស្រ្តចំនួន០១នាក់ទៀតនឹងធ្វើកម្មសិក្សាផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍។ នេះជាលើកទី០៨ ហើយ ដែលនិស្សិតឱសថសាស្ត្រនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានចេញទៅចុះកម្មសិក្សានៅប្រទេសថៃ។ សមិទ្ធផលទាំងនេះ គឺបានមកពីកិច្ចសហការដ៏រឹងមាំរវាងមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងមហាវិទ្យាល័យវិទ្យាសាស្ត្រឱសថ នៃសាកលវិទ្យាល័យ ខន កែន។ មកដល់បច្ចុប្បន្ននេះ មាននិស្សិតឱសថសាស្ត្រសរុបចំនួន១៦២ នាក់ហើយ ដែលបានធ្វើការចុះកម្មសិក្សានៅសាកលវិទ្យាល័យ ខន កែន។ សូមជូនពរនិស្សិតឱ្យទទួលបានជោគជ័យនៅក្នុងការចុះកម្មសិក្សាក្រៅប្រទេសនេះ។ —————————————– Activities of 20 UP pharmacy students who are doing a one-month internship at Khon Kaen University (KKU) on the first day of the internship. The internship starts from September 09, to October 09, 2019. Students are going to do their one-month internship in 4 different domains: Clinical Pharmacy (14 students), Community Pharmacy (4 students), Research and Development (1 student), and Pharmaceutical Technology (1 student). This is the 8th time that UP Pharmacy Students have interned at […]