Kaniel Outis

  • 0
  • 12
  • Mar
{English Below} វគ្គតម្រង់ទិសស្តីពីការចុះកម្មសិក្សានៅប្រទេសថៃ សម្រាប់និស្សិតឱសថសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ មហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានរៀបចំវគ្គតម្រង់ទិសសម្រាប់និស្សិតឱសថសាស្ត្រចំនួន២១នាក់ ដែលនឹងចុះកម្មសិក្សានៅសាកលវិទ្យាល័យ ខន កែន ប្រទេសថៃ ដោយមានការចូលរួមពីលោកសាស្រ្តាចារ្យ អ៊ាន ហ្វីនលេ សាកលវិទ្យាធិការ និងអនុអធិការបតី និងលោកបណ្ឌិតឱសថសាស្រ្តឯកទេស ជា ស៊ីន ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។ ការចុះកម្មសិក្សាខាងលើ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩។ ក្នុងនោះ និស្សិតឱសថសាស្រ្តចំនួន០៣នាក់ នឹងធ្វើកម្មសិក្សានៅផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ និស្សិតឱសថសាស្រ្តចំនួន០៦នាក់ នឹងធ្វើកម្មសិក្សានៅផ្នែកឱសថស្ថានសហគមន៍ និងនិស្សិតឱសថសាស្រ្តចំនួន១២នាក់ផ្សេងទៀត នឹងធ្វើកម្មសិក្សានៅផ្នែកឱសថសាស្រ្តគ្លីនិក។ នេះជាលើកទី០៧ហើយ ដែលនិស្សិតឱសថសាស្ត្រនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានចេញទៅចុះកម្មសិក្សានៅប្រទេសថៃ។ សមិទ្ធផលទាំងនេះ គឺបានមកពីកិច្ចសហការដ៏រឹងមាំរវាងមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងមហាវិទ្យាល័យវិទ្យាសាស្ត្រឱសថ នៃសាកលវិទ្យាល័យ ខន កែន។ មកដល់បច្ចុប្បន្ននេះ មាននិស្សិតឱសថសាស្ត្រសរុបចំនួន១៤២ នាក់ហើយ ដែលបានធ្វើការចុះកម្មសិក្សានៅសាកលវិទ្យាល័យ ខន កែន។ ………………………. Orientation Session for UP pharmaceutical students who will do internship in Thailand On March 11th, 2019, Faculty of Pharmacy, University of Puthisastra conducted an orientation session for 21 UP pharmaceutical students who will do a one-month internship at Khon Kaen University (KKU) with participation from Prof. Ian Findlay, President and Vice-Chancellor and Dr. Chea Sin, Dean of Faculty of […]
  • 0
  • 25
  • Feb
នៅថ្ងៃទី០៩ និងទី ១០ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ ក្រុមការងាររបស់ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលមានការចូលរួមពី ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រួមជាមួយក្រុមអ្នកពត៌មានវិទ្យា បានចុះធ្វើបទបង្ហាញស្តីពី “អត្ថប្រយោជន៍នៃ ការប្រើប្រាស់បច្ចេកវិទ្យាពត៌មានវិទ្យា ក្នុងការបង្រៀននិងការសិក្សា” ជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅ វិទ្យាល័យ ទេពប្រណម្យ ស្រុកពញាឮ ខេត្តកណ្តាល និង វិទ្យាល័យ ព្រះបាទសុរាម្រឹត ក្នុងខេត្តកំពង់ឆ្នាំង។ បទបង្ហាញនេះគឺជាជំហានមួយ ដែលអាចឲ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានឧបករណ៍ទំនើប (Smart Phone, iPad, laptop,…..) នៅក្នុងដៃយល់កាន់តែច្បាស់ និងអាចទាញយកអត្ថប្រយោជន៍ពីឧបករណ៍ទំនើបទាំងនោះ មកប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ការបង្រៀន ការសិក្សា ឬការប្រើប្រាស់សំរាប់ការងារផ្ទាល់ខ្លួន បានយ៉ាងងាយស្រួល ។ បទបង្ហាញនេះផ្តោតសំខាន់ទៅលើ ការគ្រប់គ្រងទិន្នន័យ ឯកសារ ឲ្យមានប្រសិទ្ធភាពខ្ពស់ ការប្រើប្រាស់គេហទំព័រផ្សេងៗដែលមានប្រយោជន៍ដល់ការបង្រៀន និងការសិក្សា ៕ កម្រងរូបភាព
1 2 3 20