Dr. SOEURN Visal
{English Below}
វគ្គតម្រង់ទិសស្តីពីការចុះកម្មសិក្សានៅប្រទេសថៃ សម្រាប់និស្សិតឱសថសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត។
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ មហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានរៀបចំវគ្គតម្រង់ទិសសម្រាប់និស្សិតឱសថសាស្ត្រចំនួន២១នាក់ ដែលនឹងចុះកម្មសិក្សានៅសាកលវិទ្យាល័យ ខន កែន ប្រទេសថៃ ដោយមានការចូលរួមពីលោកសាស្រ្តាចារ្យ អ៊ាន ហ្វីនលេ សាកលវិទ្យាធិការ និងអនុអធិការបតី និងលោកបណ្ឌិតឱសថសាស្រ្តឯកទេស ជា ស៊ីន ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។ ការចុះកម្មសិក្សាខាងលើ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩។ ក្នុងនោះ និស្សិតឱសថសាស្រ្តចំនួន០៣នាក់ នឹងធ្វើកម្មសិក្សានៅផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ និស្សិតឱសថសាស្រ្តចំនួន០៦នាក់ នឹងធ្វើកម្មសិក្សានៅផ្នែកឱសថស្ថានសហគមន៍ និងនិស្សិតឱសថសាស្រ្តចំនួន១២នាក់ផ្សេងទៀត នឹងធ្វើកម្មសិក្សានៅផ្នែកឱសថសាស្រ្តគ្លីនិក។ នេះជាលើកទី០៧ហើយ ដែលនិស្សិតឱសថសាស្ត្រនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានចេញទៅចុះកម្មសិក្សានៅប្រទេសថៃ។ សមិទ្ធផលទាំងនេះ គឺបានមកពីកិច្ចសហការដ៏រឹងមាំរវាងមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងមហាវិទ្យាល័យវិទ្យាសាស្ត្រឱសថ នៃសាកលវិទ្យាល័យ ខន កែន។ មកដល់បច្ចុប្បន្ននេះ មាននិស្សិតឱសថសាស្ត្រសរុបចំនួន១៤២ នាក់ហើយ ដែលបានធ្វើការចុះកម្មសិក្សានៅសាកលវិទ្យាល័យ ខន កែន។
……………………….
Orientation Session for UP pharmaceutical students who will do internship in Thailand
On March 11th, 2019, Faculty of Pharmacy, University of Puthisastra conducted an orientation session for 21 UP pharmaceutical students who will do a one-month internship at Khon Kaen University (KKU) with participation from Prof. Ian Findlay, President and Vice-Chancellor and Dr. Chea Sin, Dean of Faculty of Pharmacy, University of Puthisastra. The internship will start from March 14th, 2019 to April 14th, 2019. Three students will do internship in Research & Development (R & D), six students will do internship in Community Pharmacy, and 12 students will do internship in Clinical Pharmacy. This is the 7th time that UP Pharmaceutical Students have interned at KKU, Thailand. This achievement is the result from the good collaboration between UP Faculty of Pharmacy and KKU Faculty of Pharmaceutical Sciences. Until now, 141 UP pharmaceutical students have interned at KKU.
Photo Album