សិក្ខាសាលាស្តីអំពី ការតម្រង់ទិសលើមុខជំនាញថ្នាក់ឧត្តមសិក្សា

នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៦ លោក ឡុង សុផេង សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ជាតំណាងលោកសាកលវិទ្យាធិការ បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធី “ការតម្រង់ទិសលើមុខជំនាញថ្នាក់ឧត្តមសិក្សា ” នៅមជ្ឈមណ្ឌលសហប្រត្តិបត្តិការកម្ពុជា-ជប៉ុន(CJCC) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា។ លោកសាកលវិទ្យាធិការរងបានចែករំលែកបទពិសោធន៍ និង ផ្តល់ដំបូន្មានល្អៗដល់ប្អូនៗសិស្សានុសិស្ស ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗ ក្នុងការជ្រើសរើសយកមុខជំនាញមួយដ៍សមស្រប សម្រាប់បន្តការសិក្សានៅកម្រិតឧត្តមសិក្សា។ សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យពុទ្ធិសាស្រ្ត ក៏ជាអ្នកឧបត្ថម្ភធំ ក្នុងកម្មវិធីនេះផងដែរ ។

កម្រងរូបភាព