ការចុះទៅធ្វើបទបង្ហាញនៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ

នៅថ្ងៃទី០៥ និងទី ០៦ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ ក្រុមការងាររបស់ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលមានការចូលរួមពី ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រពត៌មានវិទ្យា និងបច្ចេកទេស រួមជាមួយក្រុមអ្នកពត៌មានវិទ្យា បានចុះធ្វើបទបង្ហាញស្តីពី “អត្ថប្រយោជន៍នៃ ការប្រើប្រាស់បច្ចេកវិទ្យាពត៌មានវិទ្យា ក្នុងការបង្រៀននិងការសិក្សា” ជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅ វិទ្យាល័យ ហ៊ុនសែន តាខ្មៅ និង វិទ្យាល័យហ៊ុនសែន សេរីភាព ក្នុងខេត្តកណ្តាល។

បទបង្ហាញនេះគឺជាជំហានមួយ ដែលអាចឲ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានឧបករណ៍ទំនើប (Smart Phone, iPad, laptop,…..) នៅក្នុងដៃយល់កាន់តែច្បាស់ និងអាចទាញយកអត្ថប្រយោជន៍ពីឧបករណ៍ទំនើបទាំងនោះ មកប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ការបង្រៀន ការសិក្សា ឬការប្រើប្រាស់សំរាប់ការងារផ្ទាល់ខ្លួន បានយ៉ាងងាយស្រួល ។ បទបង្ហាញនេះផ្តោតសំខាន់ទៅលើ ការគ្រប់គ្រងទិន្នន័យ ឯកសារ ឲ្យមានប្រសិទ្ធភាពខ្ពស់ ការប្រើប្រាស់គេហទំព័រផ្សេងៗដែលមានប្រយោជន៍ដល់ការបង្រៀន និងការសិក្សា ៕

កម្រងរូបភាព