Year

  • 0
  • 16
  • May
នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានប្រារព្ធពិធី ទិវានិស្សិតវិទ្យាសាស្រ្តសុខាភិបាលនៃសាកវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលមានការចូលរួមយ៉ាងច្រើនកុះករអំពីសំណាក់និស្សិត បុគ្គលិក សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក៏ដូចជាសាធារណជនជាច្រើននាក់ផងដែរ។ ទិវានេះបានផ្តល់ឱកាសដល់​និសិ្សតសាកលវិទ្យាល័យពុទ្ធិសាស្ត្រទាំងអស់ ជាពិសេសនិស្សិតផ្នែកវិទ្យាសាស្ត្រសុខាភិបាល អាចបញ្ចេញនូវស្នាដៃរបស់ខ្លួន ព្រមទាំងសមត្ថភាព និងបទពិសោធន៏ដែលនិស្សិតបានរៀនសូត្រចេះពីសាស្ត្រាចារ្យ និងការអនុវត្តន៏ផ្ទាល់ តាមរយៈ​ការដាក់តាំងបង្ហាញនូវរូបភាពសកម្មភាពចូលរួមសង្គម ការចុះសហគមន៏ ការស្រាវជ្រាវ និងផលិតផលដែលនិស្សិតអាចផលិតបាន ដូចជាថ្នាំពេទ្យ ឡេ ប្រេងខ្យល់ អំបិលក្រអូប ទឹកផ្លែឈើស្រស់ ។ល។ តាមរយៈព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ បានធ្វើឲ្យចំណងមិត្តភាពរវាងនិស្សិតគ្រប់ជំនាន់កាន់តែមានភាពជិតស្និទ្ធរវាងគ្នានឹងគ្នា និងពង្រឹងជំនាញទុនរបស់និស្សិតផងដែរ ក្រោមស្មារតីនៃការចែករំលែក​និងជាក្រុមគ្រួសារតែមួយ។ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សូមកោតសរសើរដល់និស្សិតទាំងអស់ចំពោះការចូលរួម និងខិតខំប្រឹងប្រែងក្នុងការរៀបចំទិវានេះឡើង ប្រកបដោយអត្ថន័យ និងភាពជោគជ័យ ។ កម្រងរូបភាព
  • 0
  • 09
  • May
នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ ក្រុមការងាររបស់ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលមានការចូលរួមពី ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រពត៌មានវិទ្យា និងបច្ចេកទេស រួមជាមួយក្រុមអ្នកពត៌មានវិទ្យា បានចុះធ្វើបទបង្ហាញស្តីពី “អត្ថប្រយោជន៍នៃ ការប្រើប្រាស់បច្ចេកវិទ្យាពត៌មានវិទ្យា ក្នុងការបង្រៀននិងការសិក្សា” ជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅ វិទ្យាល័យ ជ័យវរ្ម័នទី៧ ក្នុងខេត្តកណ្តាល។ បទបង្ហាញនេះគឺជាជំហានមួយ ដែលអាចឲ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានឧបករណ៍ទំនើប (Smart Phone, iPad, laptop,…..) នៅក្នុងដៃយល់កាន់តែច្បាស់ និងអាចទាញយកអត្ថប្រយោជន៍ពីឧបករណ៍ទំនើបទាំងនោះ មកប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ការបង្រៀន ការសិក្សា ឬការប្រើប្រាស់សំរាប់ការងារផ្ទាល់ខ្លួន បានយ៉ាងងាយស្រួល ។ បទបង្ហាញនេះផ្តោតសំខាន់ទៅលើ ការគ្រប់គ្រងទិន្នន័យ ឯកសារ ឲ្យមានប្រសិទ្ធភាពខ្ពស់ ការប្រើប្រាស់គេហទំព័រផ្សេងៗដែលមានប្រយោជន៍ដល់ការបង្រៀន និងការសិក្សា ៕ កម្រងរូបភាព
  • 0
  • 03
  • May
នាពេលកន្លងទៅថ្មីៗនេះ ក្រុមការងាររបស់ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ដែលមានការចូលរួមពី ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្ត្រពត៌មានវិទ្យា និងបច្ចេកទេស រួមជាមួយក្រុមអ្នកពត៌មានវិទ្យា បានចុះធ្វើបទបង្ហាញស្តីពី “អត្ថប្រយោជន៍នៃ ការប្រើប្រាស់បច្ចេកវិទ្យាពត៌មានវិទ្យា ក្នុងការបង្រៀននិងការសិក្សា” ជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅ វិទ្យាល័យ ស្អាង ក្នុងស្រុកស្អាង ខេត្តកណ្តាល។ ការធ្វើបទបង្ហាញនេះគឺជាជំហានមួយ ដែលអាចឲ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានឧបករណ៍ទំនើប (Smart Phone, iPad, laptop,…..) នៅក្នុងដៃយល់កាន់តែច្បាស់ និងអាចទាញយកអត្ថប្រយោជន៍ពីឧបករណ៍ទំនើបទាំងនោះ មកប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ការបង្រៀន ការសិក្សា ឬការប្រើប្រាស់សំរាប់ការងារផ្ទាល់ខ្លួន បានយ៉ាងងាយស្រួល ។ បទបង្ហាញនេះផ្តោតសំខាន់ទៅលើ ការគ្រប់គ្រងទិន្នន័យ ឯកសារ ឲ្យមានប្រសិទ្ធភាពខ្ពស់ ការប្រើប្រាស់គេហទំព័រផ្សេងៗដែលមានប្រយោជន៍ដល់ការបង្រៀន និងការសិក្សា ៕ កម្រងរូបភាព