Year

  • 0
  • 16
  • Aug
ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានសហការជាមួយអង្គការ AUSTRALIAN HEALTH HUMANITARIAN AID (AHHA) របស់ប្រទេសអូស្ត្រាលី បានបើកការពិនិត្យនិងព្យាបាលជំងឺ មាត់-ធ្មេញ ដោយឥតគិតថ្លៃ ជូនកុមារកំព្រា ប្រជាជនក្រីក្រ នៅគ្លីនីកទន្តសាស្រ្តពុទ្ធិសាស្រ្ត ដែលមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ។ តាមរយះការសហការនេះ ការផ្តល់ការពិនិត្យនិងព្យាបាលជំងឺមាត់-ធ្មេញ នឹងប្រព្រឹត្តទៅចំនួន ២លើក ដោយលើកទីមួយ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ និងលើកទីពីរ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ដែលការពិនិត្យនិងព្យាបាលដោយក្រុមទន្តបណ្ឌិតស័្មគ្រចិត្តមកពីប្រទេសអូស្ត្រាលី និងសាកលវិទ្យាល័ពុទ្ធិសាស្ត្រ ចំនួន ៨នាក់ និងនិសិ្សតស្ម័គ្រចិត្តផ្នែកទន្តសាស្ត្រនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រជាជំនួយការចំនួន ៣៩នាក់ ។ យើងរំពឹងថានឹងអាចផ្តល់ការពិនិត្យនិងព្យាបាលជម្ងឺ មាត់-ធ្មេញ ជូនកុមារកំព្រា ប្រជាជនក្រីក្រ និងចាស់ជរាចំនួនប្រមាណ ៥០០នាក់ ។ លើសពីនេះទៀតសោត ក្រុមទន្តបណ្ឌិតអូស្ត្រាលី នឹងធ្វើសិក្ខាសាលាចែករម្លែកចំណេះដឹង និងបទពិសោធន៏ល្អៗក្នុងវិស័យទន្តសាស្ត្រ ជូនដល់និស្សិត អានព័ត៌មានបន្ថែម៖ ទន្តបណ្ឌិតស្ម័គ្រចិត្តអូស្ត្រាលី និងសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ជួយព្យាបាលជំងឺមាត់ធ្មេញ ជូនកុមារកំព្រា និងប្រជាជនក្រីក្រ កម្រងរូបភាព
  • 0
  • 09
  • Aug
សាកលវិទ្យាល័យពុទ្ធិសាស្ត្រសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Kotra Embassy of the Republic of Korea Commercial Sectionsដែលបានផ្ដល់ឱកាសដល់និស្សិតផ្នែកវេជ្ជសាស្ត្រចំនួន១០រូបបានចូលរួមក្នុងកម្មវិធី“សិក្ខាសាលាស្ដីអំពីវិស័យសុខាភិបាលនិងប្រព័ន្ធតេឡេមេឌីស៊ីន (Health Care and Telemedicine System) ” ។កម្មវិធីនេះត្រូវបានចែករំលែកចំណេះដឹងដោយលោកគ្រូសាស្ត្រាចារ្យផ្នែកវិស្វកម្មវេជ្ជសាស្រ្តជាច្រើនរូប​ ដែលលោកអញ្ជើញមកពីសាកលវិទ្យាល័យ SOON CHUN HYANG UNIVERSITY នៃប្រទេសកូរ៉េនិងលោកគ្រូវេជ្ជបណ្ឌិតនៃប្រទេសកម្ពុជាកាលពីថ្ងៃទី២៨-២៩ខែកក្កដាឆ្នាំ២០១៦​ កន្លងមកនៅមជ្ឈមណ្ឌលវប្បធម៍កូរ៉េ (ភ្នំពេញ) ។ ជាចុងក្រោយយើងខ្ញុំសូមប្រសិទ្ធិពរជ័យដល់Kotra ឲ្យជួបតែជោគជ័យនិងសំណាងល្អគ្រប់ពេលវេលា។ កម្រងរូបភាព