Month

  • 0
  • 07
  • Jul
នៅថ្ងៃ១២ខែ មិថុនារហូតដល់ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៦និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្តចំនួន១៥នាក់បានចូលរួមការងារសហគមន៍តាមរយៈគម្រោងUS AIR-FORCE PACIFIC ANGEL 16 ជាមួយទ័ពអាកាសរបស់សហរដ្ឋអាមេរិកមានទាហានអាមេរិកនិងទាហានកម្ពុជាចំនួនប្រហែល៨០នាក់រួមជាមួយនឹងទាហានមកពីប្រទេសអូស្ត្រាលីវៀតណាមនិងថៃដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនក្នុងខេត្តកំពត។បេសកកម្មនេះរួមមានកម្មវិធីព្យាបាលជំងឺទូទៅជំងឺមាត់ធ្មេញជំងឺភ្នែកជំងឺកុមារការព្យាបាលដោយធ្វើលំហាត់ប្រាណនិងផ្នែកវិស្វកម្មព្រមទាំងការផ្លាស់ប្តូរមេរៀនឯកទេសទាក់ទងនឹងការផ្តល់ជំនួយមនុស្សធម៌។ តាមរយៈគម្រោងនេះនិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្តមានឱកាសរៀនសូត្រចាប់យកចំណេះដឹងនិងបានទទួលនូវបទពិសោធន៍ថ្មីៗផងដែរ។ កម្រងរូបភាព