Month

  • 0
  • 23
  • Jun
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្រ្តបានរៀបចំពិធីបិទ និងការប្រគល់ពាន រង្វាន់ការប្រកួតបាល់ទាត់ Futsal ប្រចាំសាកលវិទ្យាល័យពុទ្ធិសាស្រ្តឆ្នាំ ២០១៦ ទៅដល់ក្រុមកីឡាករ ដែលទទួលបានជ័យលាភីនៅក្នុងការប្រកួតនេះ។ ការប្រកួតបាល់ទាត់ Futsal ប្រចាំសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ឆ្នាំ២០១៦ត្រូវបានចាប់ផ្តើមប្រកួតឡើងនៅខែ មីនា រហូតមកដល់ដើមខែមិថុនា ដែលមានរយៈពេល៣ខែដោយមានក្រុមកីឡាករចូលរួមដាក់ពាក្យប្រកួត សរុបចំនួន១២ក្រុមដែលមានបេក្ខភាពជានិស្សិត និងបុគ្គលិកផ្ទាល់នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ គួរបញ្ជាក់ផងដែរថានេះគឺជាលើកទី៣ហើយ ដែល សាកលវិទ្យាល័យពុទ្ធិសាស្រ្តបានរៀបចំកម្មវិធី ការប្រកួតបាល់ទាត់ Futsal នេះឡើង ។ តាំងនាមឲ្យសាកលវិទ្យាល័យពុទ្ធិសាស្រ្ត សូមចូលរួមអបអរសាទរដល់កីឡាករដែលបានទទួលជ័យលាភីក្នុងការប្រកួតនេះ ហើយក៏នៅតែបន្តលើកទឺកចិត្ត និងគាំទ្រដល់កីឡាករដែលមិនបានទទួលជ័យលាភីនៅថ្ងៃនេះ នៅតែបន្តខិតខំប្រឹងប្រែងដើម្បីចូលរួមក្នុងការប្រកួតឆ្នាំក្រោយទៀត។ សូមអរគុណ! កម្រងរូបភាព
  • 0
  • 15
  • Jun
នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងសហគ្រាសផលិតឱសថអឺហ្វាក់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ក្នុងគោលបំណងដើម្បីពង្រឹងគុណភាពក្នុងការបណ្តុះបណ្តាលវិស័យសុខាភិបាលផ្នែកឱសថសាស្រ្ត តាមរយៈការបញ្ជូននិងការទទួលនិស្សិតផ្នែកឱសថសាស្រ្តឱ្យចុះកម្មសិក្សា ឫធ្វើទស្សនកិច្ចសិក្សានៅសហគ្រាសផលិតឱសថអឺហ្វាក់។ ក្នុងកម្មវិធីថ្ងៃនោះដែរ គណៈគ្រប់គ្រងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងគណៈគ្រប់គ្រងសហគ្រាសផលិតឱសថអឺហ្វាក់ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក ព្រមទាំងបានធ្វើទស្សនកិច្ចជុំវិញបរិវេណសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ជាចុងក្រោយ លោកអគ្គនាយកសហគ្រាសផលិតឱសថអឺហ្វាក់បានធ្វើការវាយតម្លៃខ្ពស់លើការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យពុទ្ធិសាស្រ្តក្នុងរយៈដ៏ខ្លី។ កម្រងរូបភាព
  • 0
  • 06
  • Jun
នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នេះ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ និង នគរបាលស្រុកកោះធំ បានរៀបចំ កម្មវិធីគាំពារសុខភាពសហគមន៍ UP នៅស្រុកកោះធំ ខេត្តកណ្តាល ដោយមានការសហការឧបត្ថម្ភដោយ សហគ្រាសផលិតឱសថ អឺហ្វាក់ និងក្រុមហ៊ុនខលហ្គេត។ នេះជាលើកទី២ ដែលកម្មវិធីគាំពារសុខភាពសហគមន៍ UP ត្រូវបានរៀបចំឡើង ដោយលើកទី១ កម្មវិធីគាំពារសុខភាពសហគមន៍ UP បានចុះទៅធ្វើការ អប់រំ ព្យាបាល និង ពិនិត្យជំងឺ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកទ្រាំង ខេត្តតាកែវ កាលពីឆ្នាំ ២០១៥ ។ គោលបំណងនៃការបង្កើតកម្មវិធីគាំពារសុខភាពសហគមន៍នេះឡើង គឺដើម្បីចូលរួមលើកកម្ពស់អំពីការយល់ដឹងរបស់ប្រជាពលរដ្ឋ ពីបញ្ហាសុខភាព ចូលរួមកាត់បន្ថយបន្ទុករបស់ប្រជាពលរដ្ឋក្រីក្រក្នុងការចំណាយលើការព្យាបាលជំងឺ ផ្តល់បទពិសោធន៏ដល់ប្អូនៗនិស្សិតពេទ្យ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក្នុងការអនុវត្តន៏ជាក់ស្តែង និងយល់ពីស្ថានភាពពិតរបស់អ្នកជំងឺ និង ចូលរួមលើកស្ទួយលើការងារមនុស្សធម៌នៅក្នុងសង្គមផងដែរ។ កម្រងរូបភាព