Make yourself honorable by embracing honesty, integrity and professionalism!

Respect one another and celebrate our diverse backgrounds and perspectives!

You have the ability to make a positive impact in your community, your country and the world!

News

News

សូមជូនដំណឹង ដល់និស្សិតទាំងអស់ ដែលបានចុះឈ្មោះចូលរួមប្រឡងថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សាមូលដ្ឋាន ២០១៧-២០១៨ ថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្រ្ត សុខាភិបាល ឲ្យបានជ្រាបថា៖ សូមមេត្តាផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីខាងក្រោម ដើម្បីប្រាកដថាព័ត៌មានដែលបាន ផ្តល់ឲ្យពិតជាត្រឹមត្រូវ។ ក្នុងករណីមានបញ្ហាផ្នែកណាមួយដូចជា អក្ខរាវិរុទ្ធ ឬថ្ងៃខែឆ្នាំកំណើត សូមធ្វើការទំនាក់ទំនងមកកាន់ ការិយាល័យទទួលពាក្យចូលរៀននៃ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ផ្ទាល់ ឬតាមរយៈទូរស័ព្ទលេខ ០២៣ ២២១ ៦២៤។ សូមជូនពរដល់និស្សិតទាំងអស់ ជួបតែសំណាងល្អ សម្រាប់ការប្រឡងនាពេលខាងមុខនេះ។

សូមអរគុណ។

Room 1 to 58 ក ដល់ អ
Room1-7 ក ដល់ ង
Room7-14 ច ដល់ ញ
Room14-21 ដ ដល់ ន
Room21-29 ប ដល់ ម
Room29-38 យ ដល់ វ
Room38-48 ស
Room48-58 ហ ដល់ អ
Room 59 to 104 ក ដល់ អ
Room59-63 ក ដល់ ង
Room63-68 ច ដល់ ញ
Room68-74 ដ ដល់ ន
Room74-79 ប ដល់ ម
Room79-87 យ ដល់ វ
Room87-96 ស
Room96-104 ហ ដល់ អ
Room 105 to 120 ក ដល់ អ
Room105-113 ក ដល់ ម
Room113-120 យ ដល់ អ
Room 121 to 132 ក ដល់ អ
⇒ Room121-126 ក ដល់ វ
⇒ Room126-132 ស ដល់ អ

សេចក្តីជូនដំណឹង ស្តីពីការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររងនៅតាមគ្រឹះស្ថានបណ្តុុះបណ្តាលវិស័យសុខាភិបាល ឆ្នាំសិក្សា ២០១៧-២០១៨។

សាលាយើងខ្ញុំចាប់ទទួលពាក្យពីថ្ងៃនេះ​តទៅ។

នាព្រឹក ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០១៧ សាកលវិទ្យាល័យពុទ្ធិសាស្ត្របានរៀបចំពិធី បំពាក់ឯកសណ្ឋានពេទ្យ និងការធ្វើសច្ចាប្រណិធាន សម្រាប់និស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥១៧ នាក់នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រដោយមានការចូលរួមជាគណៈអធិបតីពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល សាកលវិទ្យាធិការរង គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ផងដែរ ។
អបអរសាទរនិស្សិតឱសថសាស្រ្ត និងវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ដែលបានទទួលចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងការប្រកួតប្រជែងកម្មវិធី Kinal Prize 2017។
ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ និស្សិតផ្នែកព័ត៌មានវិទ្យា ១នាក់ ទទួលបានអាហារូបករណ៍ទៅសិក្សារយៈពេល ១ឆមាស នៅសាកលវិទ្យាល័យ Korea University of Technology Education សាធារណៈរដ្ឋកូរ៉េ។
Project CHPAA is an impartial, neutral and independent organization that is exclusively humanitarian, working to promote health and social well-being through ongoing service and education to medically underserved Cambodians living in both the United States and Cambodia.
កាលពីថ្ងៃទី 07 និងថ្ងៃទី 08 ខែ កុម្ភ ឆ្នាំ ២០១៧នេះ អង្គការអប់រំថែទាំសុខភាពកម្ពុជា ដោយមានការចូលរួមពីសាកលវិទ្យាល័យពុទ្ធិសាស្រ្ដបានធ្វើមូលនិធិនៅក្នុងបរិវេនសាកលវិទ្យាល័យ ដើម្បីប្រមូលយកថវិការទៅជួយគាំពារសុខភាពកុមារកំព្រានៅតាមមណ្ឌលកុមារកំព្រាក្នុងរាជធានីភ្នំពេញ និងផ្ដល់ជូននិស្សិតពេទ្យ ដែលនឹងគ្រោងចុះពិនិត្យសុខភាពជូនកុមារកំព្រាតាមមណ្ឌលកុមារកំព្រានានា ក្នុងរាជធានីភ្នំពេញ។
សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មានសេចក្តីសោមនស្សរីករាយដែលបានពាំនាំនូវកម្មវិធីដ៏គួរអោយចាប់អារម្មណ៍មកពីប្រទេសម៉ាឡេស៊ីមកជម្រាបជូនដល់និស្សិតទាំងអស់។ កម្មវិធីនេះគឺមានឈ្មោះថា Inter-Medical School Physiology Quiz ទី ១៥ ដែលនឹងត្រូវបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦ ដល់ ថ្ងៃ ទី ១៧ ខែ សីហា ឆ្នាំ ២០១៧ នៅសាកលវិទ្យាល័យ Malaya ទីក្រុង កូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី ។
UP International Research Seminar being facilitated by Associate Professor Stephen Neville and Dr Tineke Waters from AUT University in NZ
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ផ្នែកឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានរៀបចំសិក្ខាសាលាមួយស្តីអំពី “ Antimicrobial Resistance” និងបទបង្ហាញស្តីអំពី “Japanese Association of Medical Technology (JAMT) ” ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពីសាកលវិទ្យាល័យ IUHW ប្រទេសជប៉ុន ។
ទំព័រ​ទី 1 ​ទាំងអស់ 16 ទំព័រ
walloffame-banner1
JoomShaper
elearning-icon
library-icon webmail-icon doc-icon