និស្សិត BMETកាន់តែមមាញឹកនឹងកិច្ចការរបស់ខ្លួននៅតាមមន្ទីរពេទ្យនានា នៅក្នុងប្រទេសកម្ពុជា។ គួរឲ្យកក់តសម្គាល់ផងដែរថា ប​ន្ទាប់ពីបានចុះកម្មសិក្សាអស់រយៈពេលជាច្រើនហូរហែមក និស្សិតទាំងអស់មានសមត្ថភាពនៅក្នុងការជួសជុលសម្ហារៈបរិក្ខាដោយខ្លួនឯងប្រសើរជាងមុនកាន់តែខ្លាំង។
ថ្មីៗនេះនិស្សិតថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ឆ្នាំទី៣ បានចុះទៅអប់រំសុខភាពដល់ប្រជាជននៅសហគមន៍ សង្កាត់ព្រែកថ្មីមួយ ខណ្ឌច្បារអំពៅ។ក្នុងនោះមានការចួលរួមពីសំណាក់ប្អូនៗនិស្សិតចំនួ​ន ៦២ នាក់ ដែលក្នុងនោះនិស្សិតទាំងអស់ត្រូវបានបែងចែកជា ០៨ ក្រុម ក្នុងក្រុមនីមួយៗមានសមាជិកចំនួន ០៦ រូប និង មានប្រធានក្រុមចំនួន ០២ រូប។
ក្នុងអំឡុងពេលថ្មីៗនេះ និស្សិតដែលសិក្សាជំនាញ BMET នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្របានចុះកម្មសិក្សាដោយផ្ទាល់ទៅតាមមន្ទីរនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះទៅជួសជុលនូវឧបករណ៍បរិក្ខាពេទ្យមួយចំនួនដែលបានខូចខាតជាក់ស្តែងតែម្តង។ ជាតួយ៉ាង និស្សិតរបស់យើងបានចុះកម្មសិក្សាទៅកាន់មន្ទីរពេទ្យចំនួនបីគឺ មន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ និង មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
កាលពីពេលថ្មីៗកន្លងទៅនេះ និស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី ៤ ជំនាន់ទី ២ បានចុះកម្មសិក្សានៅខេត្តកំពត។​កម្មសិក្សានេះមានរយៈពេល ជិតពីរខែដោយគិតចាប់ពីថ្ងៃទី ០១ កញ្ញា ដល់ថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ២០១៥។ និស្សិតទាំងអស់មានឱកាសក្នុងការអនុវត្តនូវអ្វីដែលខ្លួនបានសិក្សា ជាមួយនឹងសាស្ត្រាចារ្យរបស់ខ្លួន។
ទំព័រ​ទី 1 ​ទាំងអស់ 5 ទំព័រ
walloffame-banner1
JoomShaper
elearning-icon
library-icon webmail-icon doc-icon