Make yourself honorable by embracing honesty, integrity and professionalism!

Respect one another and celebrate our diverse backgrounds and perspectives!

You have the ability to make a positive impact in your community, your country and the world!

អំពីសកលវិទ្យាល័យ ពុទ្ធិសាស្ត្រ


សាកលវិទ្យាល័យពុទ្ធិសាស្ដ្រត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ ហើយត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈអនុក្រឹត្យលេខ១៧៤អនក្រ.បកចុះថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០០៧។

សាកលវិទ្យាល័យពុទ្ធិសាស្ដ្រ ត្រូវបានទទួលស្គាល់គុណភាពលើដំណើរការបណ្ដុះបណ្ដាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាផងដែរ ។
ទស្សនៈវិស័យ៖
សាកលវិទ្យាល័យពុទ្ធិសាស្ត្រ(ស.ព.ស) ប្តេជ្ញាអភិវឌ្ឍខ្លួនឱ្យក្លាយជាសាកលវិទ្យាល័យដែលមានគុណភាពឈានមុខគេ និងមានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។
បេសកម្ម៖
បេសកម្មរបស់ស.ព.ស. គឺធ្វើយ៉ាងណា៖
១. ជំរុញនិស្សិតឱ្យស្រឡាញ់ការសិក្សាដើម្បីផ្លាស់ប្តូរទម្លាប់នៃការសិក្សារបស់ពួកគេឱ្យកាន់តែល្អប្រសើរ តាមរយៈការបង្កើត និងផ្តល់បរិយាកាសសិក្សាល្អប្រសើរដល់ពួកគេ
២. បង្កើត និងផ្ទេរចំណេះដឹង តាមរយៈការលើកកម្ពស់ការសិក្សាយ៉ាងសកម្ម ការស្រាវជ្រាវ និងការចូលរួមសកម្មភាពសង្គម
៣. ចូលរួមចំណែកលើកកម្ពស់វឌ្ឍនភាពជាតិ និងសាកលលោក តាមរយៈការផលិតនិស្សិតដែលពោរពេញទៅដោយសមត្ថភាព និងឥរិយាបថល្អ
គោលដៅ៖
ដើម្បីសម្រេចបាននូវទស្សនៈវិស័យ និងបេសកម្មរបស់ខ្លួន ស.ព.សប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រធំៗបីដូចខាងក្រោម៖
១. ឧត្តមភាពក្នុងការអប់រំ
២. ឧត្តមភាពក្នុងការស្រាវជ្រាវ
៣. ការធ្វើពិពិធកម្ម និងនិរន្តរភាពរបស់សាកលវិទ្យាល័យ
គុណតម្លៃ
សាកលវិទ្យាល័យមានមោទនភាព និងជឿជាក់នូវគុណតម្លៃទាំងបីរបស់ខ្លួន ដើម្បីក្លាយខ្លួនជាសាកលវិទ្យាល័យដែលនាំមុខគេ ក្នុងការបណ្តុះបណ្តាល និងបង្កើតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

គោរពខ្លួនឯង  គោរពអ្នកដទៃ  អភិវឌ្ឍសង្គម
អាន 16367 ដង
walloffame-banner1
JoomShaper
elearning-icon
library-icon webmail-icon doc-icon